Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ហៅ​ពី​ពួក​ជំនុំ​មក សុទ្ធ​តែ​ជា​កំពូល​លើ​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន គឺ​ជា​មេ​លើ​ទាំង​ពាន់ៗ​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ក្រុម​ជំនុំ សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន និង​ជា​មេ​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ជន‌គណនា 1:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង


គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តាជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ


ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ


អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ពី​ពូជ​អំបូរ​ណែប‌ថាលី​១


ម៉ូសេ​នឹង​អើរ៉ុន ក៏​យក​មនុស្ស​ទាំង​នេះ ដែល​បាន​ចេញ​ឈ្មោះ​ហើយ​នោះ


ហើយ​ត្រូវ​ឲ្យ​មាន​ម្នាក់ៗ​ពី​គ្រប់​ទាំង​ពូជ​អំបូរ​ទាំង​អស់ ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ឯង


បើ​ផ្លុំ​តែ​ម្តង នោះ​ពួក​ដែល​ជា​កំពូល គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ត្រូវ​ប្រជុំ​គ្នា​មក​ឯ​ឯង


អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ


គេ​លើក​គ្នា​នៅ​មុខ​ម៉ូសេ ជា​មួយ​នឹង​មនុស្ស​២៥០​នាក់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ពួក​គេ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ផង


ហើយ​កូន​របស់​អេលាប គឺ​នេមួល​១ ដាថាន​១ អ័ប៊ីរ៉ាម​១ គឺ​ដាថាន នឹង​អ័ប៊ីរ៉ាម​នេះ​ហើយ ដែល​គេ​បាន​ហៅ​មក​ឯ​ពួក​ជំនុំ ជា​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ជា​មួយ​នឹង​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា


រួច​ម៉ូសេ​និយាយ​នឹង​ពួក​មេ​លើ​ពូជ​អំបូរ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក


នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​ដង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តាជន​ទាំង‌ឡាយ


ដូច្នេះ​អញ​ក៏​បាន​យក​ពួក​មេ​លើ​ពូជ​អំបូរ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​មាន​ឈ្មោះ​តាំង​គេ​ឡើង​លើ​ឯង​រាល់​គ្នា គឺ​ជា​មេ​លើ​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់ ព្រម​ទាំង​នាយក​ផង តាម​ពូជ​អំបូរ​របស់​ឯង​រាល់​គ្នា


រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង


ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក ដែល​ឈរ​ជុំវិញ​នោះ​ថា នែ ពួក​បេន‌យ៉ាមីន​អើយ ចូរ​ស្តាប់​អញ តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចំការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់ ហើយ​លើ​១០០​នាក់​ឬ​អី


ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម