ទ្រង់មានបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ ប៉ុន្តែ ម៉ូសាដែលទ្រង់ជ្រើសរើស បានឃាត់ទ្រង់មិនឲ្យលុបបំបាត់ពួកគេ តាមកំហឹងរបស់ទ្រង់ឡើយ។
ចោទិយកថា 9:25 - អាល់គីតាប ខ្ញុំក្រាបនៅចំពោះអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតអុលឡោះមានបន្ទូលថា ទ្រង់មានបំណងបំផ្លាញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំបានក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់សែសិបថ្ងៃសែសិបយប់នោះ ដោយព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា |
ទ្រង់មានបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ ប៉ុន្តែ ម៉ូសាដែលទ្រង់ជ្រើសរើស បានឃាត់ទ្រង់មិនឲ្យលុបបំបាត់ពួកគេ តាមកំហឹងរបស់ទ្រង់ឡើយ។
ម៉ូសាស្ថិតនៅលើភ្នំជាមួយអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏គាត់មិនបរិភោគដែរ។ គាត់ចារបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលអុលឡោះតាអាឡាបង្ហាញដល់អ្នករាល់គ្នា។
«បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះអុលឡោះតាអាឡា។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យអុលឡោះខឹង។