ពេលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។
ចោទិយកថា 9:10 - អាល់គីតាប អុលឡោះតាអាឡាប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយទ្រង់ផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានប្រទានបន្ទះថ្មទាំងពីរផ្ទាំងមកខ្ញុំ ដែលសរសេរដោយអង្គុលីរបស់ព្រះ ហើយនៅលើថ្មទាំងពីរនោះ មានអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅលើភ្នំពីក្នុងភ្លើង នាថ្ងៃជួបប្រជុំគ្នានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះ មានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ |
ពេលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេសដោយរសរបស់អុលឡោះ បានសេចក្ដីថា នគររបស់អុលឡោះមកដល់អ្នករាល់គ្នាហើយ។
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេស ដោយអំណាចរបស់អុលឡោះ នោះបានសេចក្ដីថា នគររបស់ទ្រង់មកដល់អ្នករាល់គ្នាហើយ។
បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។
អុលឡោះតាអាឡាបានចារសេចក្តីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលទ្រង់បានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលដែលអ្នករាល់គ្នាជួបជុំគ្នា រួចហើយអុលឡោះតាអាឡាប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។
ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។
អុលឡោះជាអម្ចាស់មានបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រអែលដូចតទៅៈ យើងនឹងដាក់ហ៊ូកុំរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារហ៊ូកុំទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេ យើងនឹងបានទៅជាម្ចាស់របស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។