ចោទិយកថា 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះ មានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះយេហូវ៉ាបានប្រទានបន្ទះថ្មទាំងពីរផ្ទាំងមកខ្ញុំ ដែលសរសេរដោយអង្គុលីរបស់ព្រះ ហើយនៅលើថ្មទាំងពីរនោះ មានអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅលើភ្នំពីក្នុងភ្លើង នាថ្ងៃជួបប្រជុំគ្នានោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។ សូមមើលជំពូកអាល់គីតាប10 អុលឡោះតាអាឡាប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយទ្រង់ផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។ សូមមើលជំពូក |