យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។
ចោទិយកថា 7:20 - អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងចាត់សត្វឪម៉ាល់ ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងចាត់ឪម៉ាល់ ទៅកណ្ដាលគេ រហូតទាល់តែពួកគេដែលសល់នៅ ហើយលាក់ខ្លួនវិនាសអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចាត់ឪម៉ាល់ទៅកណ្តាលគេ ទាល់តែពួកគេដែលសល់នៅ ហើយពួននឹងឯង បានវិនាសចេញអស់ទៅ |
យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។