Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:12 - អាល់គីតាប

12 យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កំចាត់​ស្តេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ​ជំនះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​ចាត់​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ហើយ​បណ្តេញ​ពួក​គេ​ចេញពី​មុខ​អ្នករាល់​គ្នា គឺ​ស្តេចទាំង​ពីរ​របស់​សាសន៍​អាម៉ូរី មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កម្ចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ‌ជម្នះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ស្តេច​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ស្តេច​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន​


ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វា​គ្រប​ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។


ទ្រង់​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក


យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។


យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​មេឌីទែ‌រ៉ាណេ ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជា‌ជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។


ម៉ូសា​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ាស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​ដណ្តើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ​វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។


អុលឡោះ‌តាអាឡា​នឹង​កំទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ទ្រង់​បាន​កំទេច​ស៊ីហុន និង​អុក​ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី ព្រម​ទាំង​ស្រុក​របស់​គេ។


នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេតពេ‌អរ គឺ​នៅ​ស្រុក​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហែស‌បូន។ ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ប្រហារ​ស្តេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


ហើយ​ដណ្តើម​យក​ទឹក​ដី​របស់​ស្តេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន​ស្តេច​ទាំង​ពីរ​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រប់​គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់ ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេស​សល់ ហើយ​លាក់​ខ្លួន ឲ្យ​វិនាស​សូន្យ​នៅ​មុខ​អ្នក។


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​អ្នក គឺ​ពួក​អ្នក​បាន​បំផ្លាញ ជូន​ផ្តាច់​ដល់​អុលឡោះ‌ជាអម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម