ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 32:33 - អាល់គីតាប

ស្រា​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ពិស​របស់​នាគ និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមានផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្រា​ទំពាំង‌បាយជូរ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ពិស​របស់​នាគ និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

សូមមើលជំពូក



ចោទិយ‌កថា 32:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុត មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិស ដូច​ពស់​វែក។ - សម្រាក


គេ​មាន​ពិស​ដូច​ពស់​វែក គេ​ធ្វើ​ថ្លង់ ធ្វើ​មិន​ដឹង​មិន​ឮ​ដូច​សត្វ​ពស់


ដែល​មិន​ឮ​សំឡេង​របស់​គ្រូ​អាល‌ម្ពាយ គឺ​ទោះ​បី​គ្រូ​នោះ​ពូកែ​យ៉ាង​ណា​ក្ដី។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ទ្រង់​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ទ្រង់។


«បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិស ដូច​ពស់​វែក»។


ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូ‌រ៉ា ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង​បាយ​ជូរ ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។


យើង​រៀប​ចំ​គម្រោង​ការ​មួយ​ដ៏​លាក់​កំបាំង ដែល​យើង​បំរុង​ទុក ប្រឆាំង​នឹង​ពួក​គេ។