ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។
ចោទិយកថា 30:14 - អាល់គីតាប ផ្ទុយទៅវិញ បន្ទូលនេះនៅក្បែរអ្នកនៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រព្រឹត្តតាមបាន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះបន្ទូលនេះនៅជិតឯងណាស់ ក៏នៅក្នុងមាត់ឯង នឹងក្នុងចិត្តឯងផង ដើម្បីឲ្យឯងអាចប្រព្រឹត្តតាមបាន។ |
ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។
ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានណាពីមួយនាក់ស្ថិតនៅក្នុងចំណោមពួកគេ។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
ពេលណាហេតុការណ៍កើតមាន ស្របតាមពាក្យរបស់អ្នក - គឺហេតុការណ៍ទាំងនោះកំពុងតែកើតមាន -ពួកគេនឹងដឹងថា មានណាពីមួយនាក់នៅក្នុងចំណោមពួកគេមែន»។
«អ្នកដែលចូលទៅក្នុងនគរនៃសូរ៉កា មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំ ដែលនៅសូរ៉កានោះវិញ។
ប្រសិនបើអ្នករាល់គ្នាជឿពាក្យម៉ូសា អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះម៉ូសាបានសរសេរទុកក្នុងគីតាបស្ដីអំពីខ្ញុំ
បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។
មើល៍ថ្ងៃនេះ ខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្តីស្លាប់ អំពើល្អ ឬអំពើអាក្រក់