ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 28:52 - អាល់គីតាប

ពួក​គេ​នឹង​ឡោម‌ព័ទ្ធ ទី​ក្រុង​ទាំង​ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​ឡោម​ព័ទ្ធ​អ្នក​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​អ្នក រហូត​ទាល់​តែ​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​របស់​អ្នក។ គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ ពាស​ពេញ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង‌ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ​នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ

សូមមើលជំពូក



ចោទិយ‌កថា 28:52
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ដប់‌បួន នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សាន​ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​លើក​ទ័ព​មក​វាយ​ដណ្តើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។


យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។


ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ


អុលឡោះ‌តាអាឡា​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យក អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។


យេរូ‌សាឡឹម​អើយ សត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ! ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!


ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។


ហើយ​ជន‌ជាតិ​ខាល់ដេ​នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កំទេច​ចោល​ទៀត​ផង”។


អុលឡោះ​បាន​កំទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​យ៉ាកកូប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ទ្រង់​ខឹង ទ្រង់​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ទ្រង់​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។


លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។


យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​នៅ​តាម​ទី​ក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ខ្មាំង​សត្រូវ។


«យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។


ស្តេច​ខឹង​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កំទេច​ស្រុក​ភូមិ​របស់​គេ​ផង។


ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន​ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម ឲ្យ​នៅ​សល់ សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។