ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះ ឲ្យសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្ត។
រួចប្រសិនបើអ្នកមានទោសនោះសមនឹងត្រូវរំពាត់ នោះចៅក្រមត្រូវឲ្យអ្នកនោះដេក ហើយឲ្យគេវាយនៅចំពោះមុខលោក ឲ្យគ្រប់ចំនួនរំពាត់ដែលសមនឹងទោសរបស់អ្នកនោះ។
ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។
បើអ្នកមានទោសនោះគួរឲ្យវាយ នោះចៅក្រមត្រូវឲ្យដេកទៅ ហើយឲ្យគេវាយនៅចំពោះមុខ ត្រូវវាយឲ្យគ្រប់ចំនួន ល្មមនឹងទោសអ្នកនោះ
ខ្ញុំបានស្តីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងនាមអុលឡោះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។
មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។
ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯអ៊ីសាវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនគាត់ទៅឲ្យគេឆ្កាង។
លោកប៉ូលមានប្រសាសន៍ទៅមូស្ទីថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! អុលឡោះនឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមហ៊ូកុំ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងហ៊ូកុំទៅវិញ!»។
គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីនាមអ៊ីសាទៀត រួចលែងឲ្យត្រឡប់ទៅវិញ។
ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្ដអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្ដិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្ដអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះបងប្អូននឹងបានគាប់ចិត្តអុលឡោះជាពុំខាន។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់