Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 25:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រួច​ប្រសិន‌បើ​អ្នក​មាន​ទោស​នោះ​សម​នឹងត្រូវ​រំពាត់ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​អ្នក​នោះ​ដេក ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ​លោក ឲ្យ​គ្រប់​ចំនួន​រំពាត់​ដែល​សម​នឹង​ទោស​របស់​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅ‌ក្រម​ត្រូវ​ឲ្យ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅ​ក្រម​ត្រូវ​ឲ្យ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ ឲ្យ​សម​នឹង​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 25:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សំរាប់​ខ្លួន​នោះ​ឡើយ


សេចក្ដី​វិនិច្ឆ័យ​បាន​បំរុង​ជា​ស្រេច សំរាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់​ក៏​សំរាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។


ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ


ដូច្នេះ លោក​ក៏​លែង​បារ៉ា‌បាស​ឲ្យ​ដល់​គេ ឯ​ព្រះ‌យេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។


នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​ស​អើយ ព្រះ‌ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រិត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រិត្យ‌វិន័យ​ដូច្នេះ


ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ


បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន


ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម