រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូរអាអុលឡោះ សូមទ្រង់ប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
ចោទិយកថា 22:4 - អាល់គីតាប ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេ អូសសត្វនោះឲ្យឡើងមកវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ គឺត្រូវជួយគាត់លើកសត្វនោះឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះឲ្យឡើងមកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។ |
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូរអាអុលឡោះ សូមទ្រង់ប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។
ចំពោះខ្ញុំ ខ្ញុំពេញចិត្ដនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។
«ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកមិនពេញចិត្តនឹងមនុស្សដែលធ្វើដូច្នេះទេ។
បងប្អូនអើយ យើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្ដអត់ធ្មត់ ចំពោះមនុស្សទួទៅផង។