ចោទិយកថា 22:29 - អាល់គីតាប បុរសដែលរំលោភលើនាងនោះ ត្រូវប្រគល់ប្រាក់ហាសិបណែនទៅឲ្យឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះបុរសដែលបានរួមដំណេកជាមួយនាង ត្រូវបង់ជាប្រាក់ហាសិបសេកែលឲ្យឪពុករបស់នាង រួចនាងនឹងទៅជាប្រពន្ធរបស់អ្នកនោះ ព្រោះអ្នកនោះបានរំលោភនាង គេគ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសដែលរំលោភនាងនោះ ត្រូវប្រគល់ប្រាក់ហាសិបណែនទៅឲ្យឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកដែលបានដេកនឹងនាងត្រូវបង់៥០រៀលឲ្យដល់ឪពុកនាង រួចនាងនឹងធ្វើជាប្រពន្ធតទៅ ពីព្រោះអ្នកនោះបានបន្ទាបបន្ថោកនាងហើយ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត។ |
បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្តឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្តាការ រួចយកនាងធ្វើជាភរិយា។
ក្រោយមក ប្រសិនបើអ្នកមិនពេញចិត្តនឹងនាងទៀតទេ ចូរឲ្យនាងចេញទៅដោយសេរីចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើបានទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។
ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រអែល។ ពួកអះលីជំអះត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញនាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងបានឡើយ។
អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្ម គប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្តឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្តឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។
មិនត្រូវឲ្យនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេប្រមាថឪពុករបស់ខ្លួន»។