Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 បុរស​ដែល​រំលោភ​នាង​នោះ ត្រូវ​ប្រគល់​ប្រាក់​ហា‌សិប​ណែន​ទៅ​ឲ្យ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 នោះ​បុរស​ដែល​បានរួម​ដំណេក​ជា‌មួយ​នាង ត្រូវ​បង់​ជា​ប្រាក់​ហាសិប​សេកែល​ឲ្យ​ឪពុក​របស់​នាង រួច​នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ្នកនោះ ព្រោះ​អ្នក​នោះ​បាន​រំលោភ​នាង គេ​គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នោះ​អ្នក​ដែល​បាន​ដេក​នឹង​នាង​ត្រូវ​បង់​៥០​រៀល​ឲ្យ​ដល់​ឪពុក​នាង រួច​នាង​នឹង​ធ្វើ​ជា​ប្រពន្ធ​ត​ទៅ ពី​ព្រោះ​អ្នក​នោះ​បាន​បន្ទាប‌បន្ថោក​នាង​ហើយ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 បុរស​ដែល​រំលោភ​លើ​នាង​នោះ ត្រូវ​ប្រគល់​ប្រាក់​ហាសិប​ណែន​ទៅ​ឲ្យ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។


បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ណា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។


ក្រោយ​មក ប្រសិន​បើ​អ្នក​លែង​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ នោះ​ត្រូវ​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។


ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។


អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ប្រសិន​បើ​បុរស​ម្នាក់​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដែល​ពុំ​ទាន់​មាន​គូ​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​រំលោភ រួច​មាន​គេ​តាម​ទាន់។


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម