ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។
ចោទិយកថា 2:32 - អាល់គីតាប ស្តេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស៊ីហុនបានចេញមកទាស់នឹងយើង គឺស្ដេចបានលើកទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកច្បាំងនៅយ៉ាហាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីហុន នឹងបណ្តារាស្ត្រទាំងប៉ុន្មានក៏ចេញមកទាស់នឹងយើង រួចច្បាំងគ្នានៅត្រង់យ៉ាហាស់ |
ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។
គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
គឺស្តេចស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នក ឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះ ឥឡូវនេះចុះ”។
អុលឡោះតាអាឡា ជាម្ចាស់នៃយើង បានប្រគល់ស្តេចនោះមកក្នុងកណ្តាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្តេចស៊ីហុន និងបុត្ររបស់ស្តេច ព្រមទាំងកងទ័ពទាំងមូល។
«បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ស្តេចអុក ជាស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។
ជនជាតិអ៊ីស្រអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបា ទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានា នៅស្រុកនោះដូចតទៅ: