ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេ ដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
ចោទិយកថា 15:3 - អាល់គីតាប អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកអាចទារបំណុលពីអ្នកប្រទេសក្រៅបាន តែបំណុលដែលបងប្អូនរួមជាតិរបស់អ្នកជំពាក់អ្នក នោះត្រូវលើកលែងចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងទារពីអ្នកប្រទេសក្រៅបាន តែរបស់អ្វីផងឯងដែលនៅនឹងបងប្អូនឯង នោះត្រូវលើកលែងចោលចេញ |
ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេ ដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
ការលុបបំណុលនេះ ត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងអុលឡោះតាអាឡា ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។
អ្នកអាចទារការប្រាក់ពីជនបរទេសបាន តែកុំទារពីបងប្អូនរួមជាតិរបស់អ្នកឲ្យសោះ។ ធ្វើដូច្នេះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់»។
«ប្រសិនបើអ្នកបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកអំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។