យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់
ចោទិយកថា 12:26 - អាល់គីតាប ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ អស់ទាំងតង្វាយបរិសុទ្ធ ដែលអ្នកត្រូវញែកទុកដោយឡែកថ្វាយព្រះយេហូវ៉ា និងតង្វាយលាបំណន់របស់អ្នក ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះយេហូវ៉ាទ្រង់ជ្រើសរើស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងដង្វាយបរិសុទ្ធដែលនៅជាមួយនឹងឯង នឹងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ |
យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់
អ្វីៗដែលជនជាតិអ៊ីស្រអែលញែកពីជំនូនសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នកជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែបានឡើយ»។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
ប្រសិនបើកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស សម្រាប់សំដែងនាមទ្រង់ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលអុលឡោះតាអាឡាប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។
ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។