នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
ចោទិយកថា 11:6 - អាល់គីតាប ទ្រង់បានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយការដែលព្រះអង្គបានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ ព្រមទាំងអ្វីៗដែលរួមដំណើរជាមួយពួកគេ នៅកណ្ដាលសាសន៍អ៊ីស្រាអែលទាំងមូលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារ ទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងការដែលទ្រង់បានធ្វើដល់ដាថាន នឹងអ័ប៊ីរ៉ាមជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងពួកផ្ទះ នឹងត្រសាលរបស់គេ ហើយនឹងគ្រប់ទាំងមនុស្ស ក្នុងពួកសាសន៍អ៊ីស្រាអែលដែលតាមគេនោះផង |
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
«ឪពុកយើងខ្ញុំបានស្លាប់នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
ទ្រង់បានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។
អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវការអស្ចារ្យដ៏ធំៗដែលអុលឡោះតាអាឡាបានធ្វើ។