ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ នៅវាលរហោស្ថាន ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចោទិយកថា 11:5 - អាល់គីតាប ទ្រង់បានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងការដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ |
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ នៅវាលរហោស្ថាន ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ទ្រង់បានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រក្រហម គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ អុលឡោះតាអាឡាបានធ្វើឲ្យគេបរាជ័យរហូតមកដល់សព្វថ្ងៃ។
ទ្រង់បានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល។