ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។
ចោទិយកថា 10:6 - អាល់គីតាប ជនជាតិអ៊ីស្រអែលចេញដំណើរពីប្អៀរ៉ូត–បេនេយ៉ាកាន ឆ្ពោះទៅម៉ូសារ៉ា។ នៅទីនោះ ហារូនបានស្លាប់ ហើយគេក៏បញ្ចុះសពគាត់។ លោកអេឡាសារជាកូន បានទទួលមុខងារជាអ៊ីមុាំបន្តពីគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់ម៉ូសេរ៉ា។ នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ។ អេលាសារ កូនរបស់លោក បានទទួលមុខងារជាសង្ឃជំនួសលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែលក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង |
ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។
អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវស្លាប់ ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចហារូនជាបងរបស់អ្នកដែរ
អ៊ីមុាំហារូនបានឡើងទៅលើភ្នំហោរតាមបង្គាប់របស់អុលឡោះតាអាឡា ហើយគាត់ទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិបក្រោយជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបនៅថ្ងៃទីមួយខែទីប្រាំ។