ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។
ចោទិយកថា 1:43 - អាល់គីតាប ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្តាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នា តែអ្នកមិនបានស្តាប់ទេ គឺបានបះបោរទាស់ទទឹងនឹងបញ្ជារបស់ព្រះយេហូវ៉ា ហើយឡើងទៅក្នុងស្រុកភ្នំនោះទាំងចិត្តព្រហើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្ដាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអញក៏ប្រាប់ដល់ឯងរាល់គ្នា តែឯងមិនបានស្តាប់តាមសោះ គឺបានទាស់ទទឹងនឹងបង្គាប់នៃព្រះយេហូវ៉ាវិញ ក៏ឡើងទៅក្នុងស្រុកភ្នំនោះ ដោយមានចិត្តអួតអាង |
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។
ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលអុលឡោះតាអាឡាមានបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។
ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងម៉ូសាពុំបានចាកចេញពីក្នុងជំរំទេ។
ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាបដោយចេតនា បានសេចក្តីថាគេប្រមាថអុលឡោះតាអាឡា។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងរសអុលឡោះដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!
ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា
អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់អ៊ីមុាំ ដែលបានទទួលតំណែងបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឬមិនស្តាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រអែល។