Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:26 - អាល់គីតាប

26 ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ប៉ុន្តែ ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដូន‌តា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ទ្រង់​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ ព្រួយ​ចិត្ត ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​រស​របស់​អុលឡោះ​នេះ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។


សូម​បង​ប្អូន​កុំ​បះបោរ​ប្រឆាំង​នឹង​អុលឡោះ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការ​ពារ​ពួក​គេ​បាន​ទេ។ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។


អស់​លោក​ចិត្ដ​រឹង​រូស​អើយ! អស់​លោក​មាន​ចិត្ដ​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ មក​បង្ហាញ​ពួក​យើង និង​រាយ​ការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។


ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្តាប់​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត​អាង។


អុលឡោះ‌តាអាឡា​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស–បារណា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​អុលឡោះហើយ​ពុំ​ស្តាប់​តាម​សំឡេង​របស់​អុលឡោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម