យូសុះនិយាយថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតគាត់។ គាត់និយាយទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយូសុះប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេ នាំយកមកស្រុកអេស៊ីបនេះ។
កិច្ចការ 9:17 - អាល់គីតាប លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាណានាសក៏ចេញទៅ ហើយចូលទៅក្នុងផ្ទះនោះ រួចដាក់ដៃលើសូល និយាយថា៖ “សូលជាបងប្អូនអើយ ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមក គឺព្រះយេស៊ូវដែលលេចមកដល់អ្នក តាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ ដើម្បីឲ្យអ្នកបានមើលឃើញវិញ ព្រមទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធផង”។ Khmer Christian Bible ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អាន៉្នានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ |
យូសុះនិយាយថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតគាត់។ គាត់និយាយទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយូសុះប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេ នាំយកមកស្រុកអេស៊ីបនេះ។
មានមនុស្សម្នានាំក្មេងតូចៗ មកឲ្យអ៊ីសាដាក់ដៃលើវា និងទូរអាឲ្យ។ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ
ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
នៅទីនោះ អ៊ីសាពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ដៃលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យបានជាប៉ុណ្ណោះ។
ពេលនាងអេលីសាបិតឮនាងម៉ារីយំឲ្យសាឡាម ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ
ពេលនោះ សាការីយ៉ាជាឪពុករបស់ទារកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងនាមអុលឡោះថា៖
ចំណែកឯកូនវិញ កូននឹងទៅជាណាព របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខលោកអម្ចាស់ ដើម្បីរៀបចំផ្លូវឲ្យគាត់។
ពេលកូនលោកឪពុកត្រឡប់មកវិញ លោកឪពុកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកឪពុកទាំងអស់ជាមួយស្រីញី”។
យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
យប់នេះ នៅក្នុងភូមិកំណើតរបស់ទត អ្នកសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺអាល់ម៉ាហ្សៀសជាអម្ចាស់។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
ក្រោយពីបាននាំគ្នាតមអាហារ និងទូរអារួចហើយ គេបានដាក់ដៃលើអ្នកទាំងពីរ ហើយឲ្យលោកចេញទៅ។
លោកប៉ូលបានដាក់ដៃលើគេ រសអុលឡោះដ៏វិសុទ្ធក៏មកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែងបន្ទូលនៃអុលឡោះផង។
អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។
កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលមកកាន់គាត់ថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងហ៊ូកុំខ្លាំងណាស់។
ខ្ញុំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកម្ចាស់ជានរណា?”។ អ៊ីសាជាអម្ចាស់បានប្រាប់មកខ្ញុំវិញថា “ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។
កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។
គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល គាត់ក៏ឃើញឡើងវិញ គាត់ក្រោកឡើងទទួលពិធីជ្រមុជទឹក។
ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចអាល់ម៉ាហ្សៀសទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។
ក្រោយបង្អស់ គាត់បានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញអ៊ីសាជាអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើអ៊ីសាជាអម្ចាស់ទេឬ?
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
ហេតុនេះហើយបានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់អុលឡោះ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ
មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងអ៊ីសាជាអម្ចាស់។
អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។
តោងយល់ថា អ៊ីសាជាអម្ចាស់នៃយើងអត់ធ្មត់ មកពីគាត់ចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលអុលឡោះប្រទានឲ្យគាត់ស្រាប់ហើយ។