លោកស៊ីម៉ូនពេត្រុសជម្រាបអ៊ីសាថា៖ «លោកជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដ៏នៅអស់កល្បជានិច្ច»។
កិច្ចការ 8:37 - អាល់គីតាប លោកភីលីពមាននិយាយទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថាអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះ»។ ព្រះគម្ពីរខ្មែរសាកល ភីលីពនិយាយថា៖ “ប្រសិនបើលោកជឿអស់ពីចិត្ត លោកអាចទទួលបាន”។ លោកឆ្លើយថា៖ “ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះ”។ Khmer Christian Bible [លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»] ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [លោកភីលីពឆ្លើយថា៖ «បើលោកជឿអស់ពីចិត្តមែន លោកអាចទទួលពិធីនេះបាន»។ មន្រ្តីនោះឆ្លើយតបវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជ្យបុត្រារបស់ព្រះ»]។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ |
លោកស៊ីម៉ូនពេត្រុសជម្រាបអ៊ីសាថា៖ «លោកជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដ៏នៅអស់កល្បជានិច្ច»។
ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងនាមអុលឡោះជាបិតាអ៊ីសាជាបុត្រា និងរសអុលឡោះដ៏វិសុទ្ធ។
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។
នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំជឿថា អ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះ ហើយពិតជាអ្នកដែលត្រូវមកក្នុងពិភពលោកនេះមែន!»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
លោកស៊ីម៉ូនពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ពាក្យរបស់លោកម្ចាស់ផ្ដល់ជីវិតអស់កល្បជានិច្ច។
អ៊ីសាដឹងថា គេបានបណ្ដេញបុរសនោះព្រោះជួបគាត់ អ៊ីសាសួរថា៖ «តើអ្នកជឿលើបុត្រាមនុស្សឬទេ?»។
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
កាលគេជឿដំណឹងល្អអំពីនគររបស់អុលឡោះ និងអំពីនាមអ៊ីសាអាល់ម៉ាហ្សៀស ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។
អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះអុលឡោះទាល់តែសោះ។
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ដ្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ដ្រីនោះ។
ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានរសរបស់អុលឡោះណែនាំ អ្នកនោះពុំអាចពោលថា «អ៊ីសាត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានរសអុលឡោះដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «អ៊ីសាជាអម្ចាស់» បានដែរ។
នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការប្រគល់ជីវិតទាំងស្រុងទៅអុលឡោះ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារអ៊ីសាអាល់ម៉ាហ្សៀសមានជីវិតរស់ឡើងវិញ
អ្នកណាប្រកាសជំនឿថាអ៊ីសាពិតជាបុត្រារបស់អុលឡោះ អុលឡោះស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងទ្រង់ ដែរ។
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។
អ្នកណាជឿលើបុត្រារបស់អុលឡោះ អ្នកនោះមានសក្ខីភាពរបស់ទ្រង់នៅក្នុងខ្លួន អ្នកណាមិនជឿអុលឡោះទេ អ្នកនោះចាត់ទុកថា ទ្រង់កុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលអុលឡោះបានប្រទានមក ស្ដីអំពីបុត្រារបស់ទ្រង់។