ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 8:31 - អាល់គីតាប

លោក​មន្ដ្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លោក​ឆ្លើយថា​៖ “តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន បើ​គ្មាន​អ្នកណា​ណែនាំ​ខ្ញុំ​ផង​?”។ រួច​លោក​ក៏​អញ្ជើញ​ភីលីព​ឲ្យ​ឡើង​អង្គុយ​ជាមួយ​លោក។

សូមមើលជំពូក

Khmer Christian Bible

គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មន្ត្រី​នោះ​ឆ្លើយ​ថា៖ «ធ្វើម្ដេចឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​អ្នក​ណា​ពន្យល់​ណែនាំ​ខ្ញុំ​ផង​នោះ?» លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​ជា‌មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា

សូមមើលជំពូក



កិច្ចការ 8:31
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ពុំ​បាន​ទៅ​ណា​ទេ​លោក»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេ‌ទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក‌បំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយ‌ជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឡើយ។


លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​ណាពី​អេលី‌យ៉ាសាក់។


នោះ​ខ្ញុំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ខ្ញុំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ទ្រង់​ដែរ។


នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏‌វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​អុលឡោះ​ផ្ទាល់​នាំ​មុខ​គេ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​នគរ​អុលឡោះ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​នគរ​ទ្រង់​បាន​ឡើយ»។


លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ដ្រី​អេត្យូ‌ពី​អាន​គីតាប​ណាពី​អេសាយ លោក​ភីលីព​សួរ​មន្ដ្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។


រីឯ​អាយិត​គីតាប​ដែល​គាត់​កំពុង​អាន​នោះ​គឺ៖ “គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។


ក៏​ប៉ុន្ដែ ឲ្យ​គេ​អង្វរ​រក​អុលឡោះ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ទ្រង់​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​អំពី​ទ្រង់? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?


សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលាសិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។


ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។


រីឯ​បង​ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​អុលឡោះ​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។


ហេតុ​នេះ បង​ប្អូន​ត្រូវ​លះ‌បង់​ចិត្ដ​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ដ​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ដ​ស្លូត‌បូត ទទួល​បន្ទូល​ដែល​អុលឡោះ​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។