មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។
កិច្ចការ 8:22 - អាល់គីតាប ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយអង្វរអុលឡោះជាអម្ចាស់ ក្រែងលោទ្រង់លើកលែងទោសឲ្យអ្នកដែលមានចិត្ដបែបនេះ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។ Khmer Christian Bible ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន |
មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។
ហេតុនេះ សូមជម្រាបស្តេច សូមស្តេចប្រោសមេត្តាឲ្យខ្ញុំជូនយោបល់ចំពោះស្តេចដូចតទៅ គឺសូមស្តេចលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងចិត្តអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះស្តេចនឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
កូនចៅយូសុះអើយ ចូរស្វែងរកអុលឡោះតាអាឡា នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងទ្រង់ឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។
ពេលនោះ នាយសំពៅមករកគាត់សួរថា៖ «ម្ដេចក៏អ្នកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង សូមអង្វរព្រះរបស់អ្នកទៅ ក្រែងលោទ្រង់អាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកអុលឡោះវិញ ដើម្បីឲ្យទ្រង់លុបបំបាត់បាបរបស់បងប្អូន។
ពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញអំណោយទានរបស់អុលឡោះបាន!
អ៊ីសាជាអម្ចាស់បានប្រាប់មកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់”សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស។ គាត់កំពុងតែទូរអា
ឬមួយអ្នកមើលងាយចិត្តសប្បុរស ចិត្តយោគយល់ និងចិត្តអត់ធ្មត់ដ៏ទូលំទូលាយរបស់ទ្រង់! តើអ្នកមិនទទួលស្គាល់ថា អុលឡោះសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្ដគំនិតទេឬ?
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។
យើងបានទុកពេលឲ្យស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។