Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ទៅ ហើយ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់ ក្រែង​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ដែល​មានបំណងបែប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ដូច្នេះ ចូរ​កែប្រែចិត្ត​ពី​ការអាក្រក់​នេះ​របស់អ្នក ហើយ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ចុះ ក្រែងលោ​បំណង​ចិត្ត​របស់អ្នក​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ដូច្នេះ​ចូរ​ប្រែចិត្ដ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​នេះ​ចុះ​ ហើយ​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ ក្រែងលោ​ព្រះអង្គ​នឹង​លើកលែង​ទោស​ដល់​អ្នក​ ចំពោះ​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ចូរ​លះ‌បង់​ចិត្ដ​គំនិត​អាក្រក់​ចោល​ទៅ ហើយ​អង្វរ​អុលឡោះ‌ជាអម្ចាស់ ក្រែង​លោ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ដ​បែប​នេះ

សូមមើលជំពូក ចម្លង




កិច្ចការ 8:22
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គំនិត​គិត​ពី​សេចក្ដី​ចម្កួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល​ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។


ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។


ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល អាច​នឹង​ពន្លត់​បាន​ឡើយ។


ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។


ប្រហែល​ជា​ព្រះ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក​ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង»។


ពី​មុន ព្រះបាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់នោះ​មែន តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បង្គាប់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែ​ចិត្ត​វិញ


លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ


ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​តាម​ផ្លូវ​ដែល​ហៅ​ថា "ផ្លូវ​ត្រង់" ហើយ​រក​មើល​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត មើល៍ គាត់​កំពុង​តែ​អធិស្ឋាន


ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?


ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។


យើង​បាន​ទុក​ឱកាស​ឲ្យ​នាង​ប្រែ​ចិត្ត តែ​នាង​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​សហាយ​ស្មន់​របស់​នាង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម