ទ័ពសេះរបស់អុលឡោះ មានចំនួនរាប់លានរាប់កោដិ ទ្រង់នៅជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ទ្រង់។
កិច្ចការ 7:53 - អាល់គីតាប អស់លោកបានទទួលហ៊ូកុំ តាមរយៈម៉ាឡាអ៊ីកាត់តែអស់លោកពុំបានប្រព្រឹត្ដតាមសោះ!»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានទទួលក្រឹត្យវិន័យតាមរយៈការចាត់ចែងរបស់បណ្ដាទូតសួគ៌ ប៉ុន្តែអ្នករាល់គ្នាមិនបានប្រតិបត្តិតាមសោះ”។ Khmer Christian Bible គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់លោកជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមរយៈពួកទេវតា តែអស់លោកមិនបានកាន់តាមសោះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រិត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។ |
ទ័ពសេះរបស់អុលឡោះ មានចំនួនរាប់លានរាប់កោដិ ទ្រង់នៅជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ទ្រង់។
ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
កាលជនជាតិអ៊ីស្រអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺម៉ូសានេះហើយ ដែលនៅជាមួយម៉ាឡាអ៊ីកាត់ផង នៅជាមួយបុព្វបុរសផង។ ម៉ាឡាអ៊ីកាត់បានថ្លែងបន្ទូលនៃអុលឡោះមកគាត់ នៅលើភ្នំស៊ីណៃ ហើយគាត់បានទទួលបន្ទូលទ្រង់ដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
បើដូច្នោះ តើហ៊ូកុំមានប្រយោជន៍អ្វី? ហ៊ូកុំកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស។
ចំពោះអ្នកដែលខតាន់ទាំងនោះខ្លួនគេផ្ទាល់ ពុំកាន់តាមហ៊ូកុំទេ គឺគេចង់ឲ្យបងប្អូនខតាន់ ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានខតាន់ឲ្យបងប្អូន។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
ប្រសិនបើបន្ទូលនៃអុលឡោះដែលពួកម៉ាឡាអ៊ីកាត់ថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ