សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
កិច្ចការ 7:14 - អាល់គីតាប បន្ទាប់មក យូសុះបានចាត់គេឲ្យទៅអញ្ជើញយ៉ាកកូប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញយ៉ាកុបឪពុករបស់លោក និងសាច់ញាតិទាំងអស់របស់លោកទាំងចិតសិបប្រាំនាក់ឲ្យមក Khmer Christian Bible លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់ និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ូសែបក៏ចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងអស់ មានចំនួនចិតសិបប្រាំនាក់នោះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក នឹងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក |
សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
ពូជពង្សរបស់យ៉ាកកូបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯយូសុះ រស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់គាត់ ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។