Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ លោក​យ៉ូសែបក៏​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​អស់ មាន​ចំនួន​ចិតសិប​ប្រាំ​នាក់​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់​ឲ្យមក

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បន្ទាប់​មក យូសុះ​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​យ៉ាកកូប ជា​ឪពុក និង​ញាតិ​សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។

សូមមើលជំពូក ចម្លង




កិច្ចការ 7:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បងៗ​ជម្រាប​ឪពុក​ខ្ញុំ ពី​គ្រប់​សេចក្ដី‌រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ និង​ពី​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ ចូរ​ប្រញាប់​ទៅ​នាំ​លោក​ឪពុក​របស់​ខ្ញុំ ចុះ​មក​ទី​នេះ​កុំ​បង្អង់​ឡើយ»។


កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។


៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។


អស់​អ្នក​ដែល​កើត​មក​ពី​លោក​យ៉ាកុប​ទាំង​ប៉ុន្មាន មាន​ចំនួន​ចិតសិប​នាក់។ ឯ​លោក​យ៉ូសែប​រស់​នៅ​ស្រុក​អេស៊ីព្ទ​ស្រាប់​ហើយ។


ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។


បុព្វ​បុរស​របស់​អ្នក​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​ចិត​សិប​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នកបាន​ចម្រើន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម