ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ទ្រង់បិទភ្នែកអ្នករាល់គ្នា ដែលជាណាពី ទ្រង់បាំងមុខអ្នករាល់គ្នាដែលជាអ្នកទាយ។
កិច្ចការ 28:26 - អាល់គីតាប ចូរទៅរកប្រជារាស្ដ្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ព្រះគម្ពីរខ្មែរសាកល ថា: ‘ចូរទៅរកជនជាតិនេះ ហើយនិយាយថា: អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; Khmer Christian Bible ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ |
ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ទ្រង់បិទភ្នែកអ្នករាល់គ្នា ដែលជាណាពី ទ្រង់បាំងមុខអ្នករាល់គ្នាដែលជាអ្នកទាយ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងអំណាចផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង រលាយសាបសូនទៅដែរ។
យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល ពីអំពើដែលគេប្រព្រឹត្តនោះដែរ។ យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង កើតមានដល់ពួកគេ គឺការលំបាកដែលគេតែងតែខ្លាចរអែង។ យើងបានហៅ តែគ្មាននរណាឆ្លើយ យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់! អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។
ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយអុលឡោះនឹងអត់ទោសឲ្យគេ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកណាពីបានថ្លែងសោះ!។
អ៊ីសាឆ្លើយថា៖ «អុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃនគររបស់ទ្រង់។ ចំពោះអ្នកដទៃ ទ្រង់ប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំយល់ដែរ។
ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «រសអុលឡោះដ៏វិសុទ្ធមានបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈណាពីអេសាយពិតជាត្រូវមែន គឺរសអុលឡោះមានបន្ទូលថា៖
“យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនដែលរេចរិល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។