«យេរូសាឡឹមអើយ ចូរងើបមុខឡើង សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ ទៅណាបាត់អស់ហើយ?
កិច្ចការ 20:29 - អាល់គីតាប ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្ដសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ព្រះគម្ពីរខ្មែរសាកល ខ្ញុំដឹងហើយថា ក្រោយពីខ្ញុំចាកចេញទៅ ចចកដ៏កំណាចនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយឥតត្រាប្រណីហ្វូងចៀមឡើយ Khmer Christian Bible ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំដឹងថា ក្រោយពីខ្ញុំចេញទៅ នោះនឹងមានឆ្កែព្រៃដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ដែលមិនប្រណីដល់ហ្វូងចៀមឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា |
«យេរូសាឡឹមអើយ ចូរងើបមុខឡើង សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ ទៅណាបាត់អស់ហើយ?
«ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប មានបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។
ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។
មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។
អ្នកគង្វាលពាលមុខជាត្រូវវេទនាពុំខាន! ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។ សូមឲ្យដាវកាប់បំបាក់ដៃ និងចាក់ចំភ្នែកស្ដាំរបស់គេ! សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។
រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកឲ្យចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។
លុះគេបានបរិភោគរួចរាល់ហើយ អ៊ីសាសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
ក្រុមសាវ័កទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ហើយប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន»។