ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 2:27 - អាល់គីតាប

ដ្បិត​លោក​ម្ចាស់​នឹង​មិន​បោះ​បង់​ព្រលឹង​ខ្ញុំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​លោក​ម្ចាស់​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​លោក​ម្ចាស់​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ

សូមមើលជំពូក



កិច្ចការ 2:27
26 ការដាក់ឲ្យឆ្លើយតបគ្នា  

មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។


ដ្បិត​ទ្រង់​នឹង​មិន​បោះ​បង់​ព្រលឹង ខ្ញុំ​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ឡើយ ហើយ​ទ្រង់​មិន​បណ្តោយ​ឲ្យ​សព​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់ រលួយ​ឡើយ​ ។


ក៏​ប៉ុន្តែ អុលឡោះ​នឹង​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់ ទ្រង់​នឹង​យក​ខ្ញុំ​ទៅ។ - សម្រាក


ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។


នៅ​ថ្ងៃ​មួយ អុលឡោះ​មាន​បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​នាក់​ ក្នុង​ចំណោម​ប្រជា‌ជន


ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។


អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​សូរ៉កា​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​នរ៉កា​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។


«អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង? អ្នក​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​អ្នក​ហើយ អ្នក​ពិត​ជា​អ្នក​ដ៏​វិសុទ្ធ ដែល​មក​ពី​អុលឡោះ»។


ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «រស‌អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​មក​សណ្ឋិត​លើ​នាង គឺ​អំណាច​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ដាក់​ឈ្មោះ​ដល់​បុត្រា​ដ៏‌វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “បុត្រា​របស់​អុលឡោះ”។


នៅ​នរ៉កា អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​អ៊ីព្រ‌ហ៊ីម​ពី​ចម្ងាយ ហើយ​ឃើញ​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


«អ៊ីសា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង? អ្នក​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​អ្នក​ហើយ អ្នក​ជា​អម្ចាស់​ដ៏‌វិសុទ្ធ​ដែល​មក​ពី​អុលឡោះ»។


អ៊ីសា​ប្រាប់​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។


ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ដ​ខ្ញុំ​រីក‌រាយ ខ្ញុំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ខ្ញុំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ


លោក​ម្ចាស់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត លោក​ម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ មាន​សុភ‌មង្គល​ដ៏​ពេញ​លេញ ដោយ​លោក​ម្ចាស់​នៅ​ជា​មួយ​ខ្ញុំ»។


ទត​បាន​ឈ្វេង​យល់​ជា​មុន​ថា អាល់ម៉ា‌ហ្សៀស​រស់​ឡើង​វិញ គឺ​គាត់​និយាយ​ថា អុលឡោះ​ពុំ​ទុក​អាល់ម៉ា‌ហ្សៀស​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​គាត់​ត្រូវ​រលួយ​ដែរ។


បង​ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​បរិសុទ្ធ អ្នក​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម​ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។


ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត់ បាន​រួម​គ្នា​ប្រឆាំង​នឹង​អ៊ីសា​ជា​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​អុលឡោះ ដែល​ទ្រង់​បាន​តែង​តាំង​ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​សម​គំនិត​ផង។


ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ដែរ


មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?»។


រីឯ​អ្នក​រាល់​គ្នា​វិញ អុលឡោះ​ដ៏‌វិសុទ្ធ​បាន​ប្រទាន​រស​របស់​ទ្រង់​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មនុស្ស​ស្លាប់​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖ អ្នក​ដ៏​វិសុទ្ធ អ្នក​ដ៏​ពិត​ប្រាកដអ្នក​ដែល​កាន់​កូន​សោរ​របស់​ទត បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន បើ​គាត់​បិទ គ្មាន​នរណា​បើក​បាន គាត់​ប្រាប់​ថាៈ