ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 19:36 - អាល់គីតាប

ត្រង់​នេះ​គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង​ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ដ​ដោយ​ឥត​ពិចារណា​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ដោយសារ​ការទាំងនេះ​ជា​អ្វី​ដែលមិនអាចបដិសេធបាន អស់លោក​ត្រូវតែ​នៅស្ងៀម ហើយ​កុំ​ធ្វើ​អ្វី​តក់ក្រហល់ពេក​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បងប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ

សូមមើលជំពូក



កិច្ចការ 19:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ពួក​គេ​ធ្វើ​ឲ្យ​គាត់​ឆ្អែត​ចិត្ត ហើយ​មាន​ប្រសាសន៍​ចេញ​មក ដោយ​ពុំ​បាន​គិត។​


អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។


កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!


នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម​ដោយ​ពោល​ថា៖ «បង​ប្អូន​ជា​អ្នក​ក្រុង​អេភេ‌សូ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេ‌សូ ជា​ក្រុង​របស់​នាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។


បង​ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្ដែ គេ​មិន​បាន​ប្លន់​វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​នាង​របស់​យើង​ទេ។


ជា​មនុស្ស​មាន​ចិត្ដ​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ដ​សប្បាយ​ជា​ជាង​ស្រឡាញ់​អុលឡោះ។