នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
កិច្ចការ 18:12 - អាល់គីតាប នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំគាត់យកទៅសាលាកាត់ក្ដី ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី Khmer Christian Bible ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា |
នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
កាលលោកពីឡាតឮពាក្យនេះ លោកនាំអ៊ីសាទៅខាងក្រៅ ឲ្យនៅលើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា”
កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីអុលឡោះជាអម្ចាស់ខ្លាំងណាស់។
ប៉ុន្ដែ សាសន៍យូដាបានញុះញង់ស្ដ្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍អុលឡោះ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញអ្នកទាំងពីរចេញពីដែនដីរបស់គេផង។
គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់បន្ទូលរបស់អុលឡោះ។
ប៉ុន្ដែ អេលីម៉ាស (ភាសាក្រិក ប្រែថា គ្រូមន្ដអាគម) ចេះតែប្រឆាំងនឹងអ្នកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។
បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្ដមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា គាត់ស្លាប់បាត់ទៅហើយ។
ប៉ុន្ដែ ជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្ដប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។
ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយបន្ទូលរបស់អុលឡោះនៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស
លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ គាត់បង្រៀនបន្ទូលរបស់អុលឡោះដល់អ្នកក្រុងនោះ។
បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្ដគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសិស្សនៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារក្តីមេត្តារបស់អុលឡោះ។
ក្រោយពីព្រឹត្ដិការណ៍នោះមក រសអុលឡោះណែនាំលោកប៉ូលឲ្យសម្រេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
លោកប៉ូលតបថា៖ «ខ្ញុំឈរនៅមុខតុលាការរបស់ស្តេចអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំ។ ខ្ញុំពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។
សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។
បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបម្រើប្រជាជនដ៏បរិសុទ្ធ។
ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅស្រុកអាខៃទាំងមូល។
ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។
ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។
ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្ដស្ទុះស្ទាឡើង។
បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំអះរបស់អុលឡោះនៅស្រុកយូដា ដែលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសានោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។
ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កំរិត ហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។
រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស!