កិច្ចការ 13:49 - អាល់គីតាប បន្ទូលរបស់អុលឡោះជាអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយទៅក្នុងស្រុកនោះទាំងមូល។ Khmer Christian Bible ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ឮពាសពេញតំបន់នោះទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានឮសុសសាយ ពេញតំបន់នោះទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយក្នុងស្រុកនោះទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ |
កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីអុលឡោះជាអម្ចាស់ខ្លាំងណាស់។
គាត់បានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮបន្ទូលរបស់អុលឡោះជាអម្ចាស់។
ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
បន្ទូលរបស់អុលឡោះក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានអ៊ីមុាំដ៏ច្រើនលើសលប់ សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។