Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:49 - ព្រះគម្ពីរខ្មែរសាកល

49 ដូច្នេះ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ទៅក្នុង​ស្រុក​នោះ​ទាំងមូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ក៏​ឮ​ពាសពេញ​តំបន់​នោះ​ទាំង​មូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ​ក្នុង​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​បាន​ឮ​សុស‌សាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក ចម្លង




កិច្ចការ 13:49
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​ចម្រើនឡើង​ជាលំដាប់ ហើយ​ឮសុសសាយ​កាន់តែខ្លាំងឡើង​។


នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។


គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។


ការនេះ​បាន​ឮសុសសាយ​នៅ​យ៉ុបប៉េ​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម