គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។
កិច្ចការ 13:3 - អាល់គីតាប ក្រោយពីបាននាំគ្នាតមអាហារ និងទូរអារួចហើយ គេបានដាក់ដៃលើអ្នកទាំងពីរ ហើយឲ្យលោកចេញទៅ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ក្រោយពីតមអាហារ អធិស្ឋាន និងដាក់ដៃលើបារណាបាសនិងសូល ពួកគេក៏ចាត់អ្នកទាំងពីរឲ្យទៅ។ Khmer Christian Bible បន្ទាប់ពីបានតមអាហារ អធិស្ឋាន និងដាក់ដៃលើអ្នកទាំងពីររួចហើយ ពួកគេក៏ចាត់អ្នកទាំងពីរនោះឲ្យចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។ |
គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។
នាងនៅមេម៉ាយរហូត ដល់នាងមានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីម៉ាស្ជិទទេ គាត់នៅគោរពបម្រើអុលឡោះទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងទូរអផង។
បន្ទាប់មកគេនាំគ្នាទូរអាដូចតទៅ៖ «ឱអ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបចិត្ដគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើលោកម្ចាស់គាប់ចិត្តជ្រើសរើសអ្នកណា
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
លោកបារណាបាស និងលោកសូល ដែលរសអុលឡោះដ៏វិសុទ្ធបានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។
លោកបានតែងតាំងពួកអះលីជំអះនៅតាមក្រុមជំអះនីមួយៗ។ លុះបានទូរអា និងតមអាហាររួចហើយអ្នកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងអុលឡោះជាអម្ចាស់ដែលគេបានជឿ។
នៅទីនោះ លោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំអះបានផ្ញើអ្នកទាំងពីរទៅលើចិត្តប្រណីសន្ដោសរបស់អុលឡោះ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើចិត្តប្រណីសន្ដោសរបស់អុលឡោះជាអម្ចាស់
គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។
ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
ហេតុនេះហើយបានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់អុលឡោះ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។
បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំអះ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ចិត្តអុលឡោះផង
ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។