កិច្ចការ 12:6 - អាល់គីតាប នៅយប់មុនពេលដែលស្តេចហេរ៉ូដ យកពេត្រុសទៅកាត់ទោស គាត់សម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ព្រះគម្ពីរខ្មែរសាកល នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។ Khmer Christian Bible នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ |
ពេលខ្ញុំចូលដំណេក នោះខ្ញុំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានតែទ្រង់ទេ ដែលធ្វើឲ្យខ្ញុំរស់នៅ ដោយសុខដុមរមនា។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ក្រោយពេលដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដានឲ្យគេទៅនាំយេរេមាមកនោះ គាត់ជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងអ្នកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃអ្នក។ ប្រសិនបើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងអ្នក តែបើអ្នកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងអស់ស្ថិតនៅចំពោះមុខអ្នកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែអ្នកពេញចិត្ត»។
ដូច្នេះ ពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំអះបាននាំគ្នាទូរអាអុលឡោះឥតស្រាកស្រាន្ដ សូមអុលឡោះជួយគាត់។
ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់គាត់ ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។
ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល»។
«យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។
ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមសូមអង្វរទ្រង់ឲ្យខ្ញុំមានចិត្ដអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។
សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា«អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។