ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:21 - អាល់គីតាប

លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូដ​ឡើង​ទៅ​អង្គុយ​លើ​បល្ល័ង្ក ហើយ​មាន​ប្រសាសន៍​ឲ្យ​ប្រជា‌ជន​ស្ដាប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​គ្រង​ព្រះពស្ត្រ​រាជ្យ គង់​លើ​បល្ល័ង្ក ហើយ​ចាប់ផ្ដើម​ថ្លែងសុន្ទរកថា​ដល់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

កាល​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ ហើយ​ប្រកាស​ទៅ​ពួកគេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូឌ​ទ្រង់​គ្រង​ព្រះ‌ពស្ត្ររាជ្យ គង់​នៅ​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការទៅ​កាន់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការ​ឲ្យ​ប្រជា‌ជន​ស្ដាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់

សូមមើលជំពូក



កិច្ចការ 12:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​យ៉ូសា‌ផាត​ជា​ស្តេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុង‌រឿង​នៅ​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ណាពី​កំពុង​នាំ​គ្នា​ទាយ​ជូន​ស្តេច​ទាំង​ពីរ​នាក់។


មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។


ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​កិត្តិយស​តោង​ដាក់​ខ្លួន​ជា​មុន​សិន។


ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយ មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាច នៅ​ក្រុង​យេរូ‌សាឡឹម។


ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភ‌មង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចំរុង​ចំរើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​អុលឡោះ​ក្តី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។


នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់​មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។


ស្តេច​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ដ​គំនិត​គ្នា​ចូល​ទៅ​ជួប​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​បា្លស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​សូម​សន្ដិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ស្តេច​ហេរ៉ូដ។


ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។


ប្រាំ​ថ្ងៃ​ក្រោយ​មក​មូស្ទី​អាណាណាស និង​ពួក​អះលី‌ជំអះ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។


លុះ​ស្អែក​ឡើង ស្តេច​អគ្រីប៉ា និង​ម្ចាស់‌ក្សត្រីយ៍​បេរេនីស បាន​ចូល​ក្នុង​សាល​សវនាការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។