ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
កិច្ចការ 12:1 - អាល់គីតាប នៅគ្រានោះ ស្តេចហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំអះ។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ព្រះបាទហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងក្រុមជំនុំ។ Khmer Christian Bible នៅគ្រានោះ ស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះបាទហេរ៉ូឌ ចាប់ផ្តើមបៀតបៀនក្រុមជំនុំជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ |
ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន
នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង
គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។
សូមសំដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសំគាល់ និងអំណាចកើតឡើង ក្នុងនាមអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់»។
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។