ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
កាឡាទី 4:30 - អាល់គីតាប តើក្នុងគីតាបមានចែងទុកដូចម្ដេច? គឺមានចែងថាៈ «សូមបណ្ដេញស្ដ្រីបម្រើ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ តើព្រះគម្ពីរចែងដូចម្ដេច? “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើ មិនត្រូវទទួលមរតកជាមួយកូនរបស់ស្ត្រីដែលមានសេរីភាពទាល់តែសោះ”។ Khmer Christian Bible តើបទគម្ពីរចែងយ៉ាងដូចម្តេច គឺចែងថា៖ «ចូរដេញស្ត្រីជាអ្នកបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដ្បិតកូនប្រុសរបស់ស្ត្រីជាអ្នកបម្រើមិនត្រូវទទួលមរតកជាមួយកូនប្រុសរបស់ស្ត្រីជាអ្នកមានសេរីភាពឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ តើគម្ពីរចែងមកដូចម្ដេច? គឺថា «ចូរបណ្ដេញស្រ្ដីជាបាវបម្រើ និងកូនរបស់នាងចេញ ដ្បិតកូនរបស់ស្ត្រីជាបាវបម្រើមិនត្រូវទទួលមត៌កជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថា: «ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគម្ពីរថាដូចម្តេច គឺថា «ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ» |
ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
អុលឡោះពុំបានបោះបង់ប្រជារាស្ដ្ររបស់ទ្រង់ ជាប្រជារាស្ដ្រដែលទ្រង់ជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគីតាប ស្ដីអំពីណាពីអេលីយ៉េសសុំអុលឡោះទាស់នឹងសាសន៍អ៊ីស្រអែលទេឬ? គឺគាត់សុំថាៈ
ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។
ក៏ប៉ុន្ដែ ក្នុងគីតាបមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលមត៌ក ស្របតាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀស។
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
ក្នុងគីតាបមានចែងទុកមកថា អ៊ីព្រហ៊ីមមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា ។
ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។
តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។