Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:2 - អាល់គីតាប

2 អុលឡោះ​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ជា​ប្រជា‌រាស្ដ្រ​ដែល​ទ្រង់​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បង​ប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប ស្ដី​អំពី​ណាពី​អេលីយ៉េស​សុំ​អុលឡោះ​ទាស់​នឹង​សាសន៍​អ៊ីស្រ‌អែល​ទេ​ឬ? គឺ​គាត់​សុំ​ថាៈ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះ​មិន​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​ស្គាល់ជាមុន​នោះ​ទេ​។ ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​អ្វីដែល​ព្រះគម្ពីរ​បាន​ចែង​ស្ដីអំពី​អេលីយ៉ា គឺ​របៀបដែល​លោក​ទូល​ព្រះ​ទាស់នឹង​ជនជាតិអ៊ីស្រាអែល​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ​មិន​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ឡើយ។ តើ​អ្នក​រាល់​គ្នា​មិន​ជ្រាប​សេចក្ដី​ដែល​គម្ពីរ​ថ្លែង​ពី​លោក​អេលី‌យ៉ា ពី​ដំណើរ​ដែល​លោក​ទូល​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? លោក​ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បងប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះ‌ជា‌ម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា

សូមមើលជំពូក ចម្លង




រ៉ូម 11:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​និយាយ​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍​ទាយ​ដឹង​ទាំង​អស់?»។


ទ្រង់​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ទ្រង់​ប្រទាន​រស​របស់​ទ្រង់​ឲ្យ​មក រំលឹក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ណាពី ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ទ្រង់​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។


ដ្បិត​អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ប្រជា‌រាស្ត្រ របស់​ទ្រង់​ឡើយ ទ្រង់​មិន​ចោល​ប្រជា‌ជន​របស់​ទ្រង់​ផ្ទាល់ ជា​ដាច់​ខាត។


កាល​ប្រជា‌ជន​ឃើញ​ម៉ូសា​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​ហារូន ហើយ​ពោល​ថា៖ «សូម​អ្នក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង ចំពោះម៉ូសា ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃ និង​ជម្រៅ​ផែនដី​បាន នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជ‌ពង្ស​អ៊ីស្រ‌អែល ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ម៉ូសា​ខឹង​យ៉ាង​ខ្លាំង គាត់​សុំអុលឡោះ‌តាអាឡា​ថា៖ «សូម​កុំ​រវី​រវល់​នឹង​ជំនូន​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ ក៏​ខ្ញុំ​មិន​បាន​យក​ដែរ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។


ម៉ូសា​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អាយិត​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា “យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។


អ៊ីសា​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ គាត់​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​រស‌អុលឡោះ​នាំ​គាត់​ទៅ​វាល​រហោ‌ស្ថាន។


នាង​សួរ​អ៊ីសា​ថា៖ «លោក! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក?។


កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។ រីឯ​អស់​អ្នក​ដែល​អុលឡោះ​តំរូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។


នេះ​ជា​បន្ទូល​របស់​អុលឡោះ​ដែល សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។


បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ដ​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។


ដោយ​ពោល​ទៅ​កាន់​ហារូន​ថាៈ “សូម​អ្នក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​ម៉ូសា ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​គាត់​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!”។


បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​នាំ​ឲ្យ​បង​ប្អូន​បាន​សុចរិត។


ទ្រង់​ក៏​ចង់​បង្ហាញ​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ទ្រង់​មេត្ដា‌ករុណា​ដែរ ជា​អ្នក​ដែល​ទ្រង់​បាន​តំរូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុង‌រឿង


ក៏​ប៉ុន្ដែ មិន​មែន​មាន​ន័យ​ថា បន្ទូល​របស់​អុលឡោះ​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជ‌ពង្ស​អ៊ីស្រ‌អែល មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រ‌អែល​ពិត​ប្រាកដ​ឡើយ


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នឹង​វិនិច្ឆ័យ​ទោស​ពិភព​លោក​នេះ! ប្រសិន​បើ​បង​ប្អូន​វិនិច្ឆ័យ​ទោស​ពិភព​លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿង‌រ៉ាវ​ដ៏​តូច​បំផុត​នេះ?


ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​អុលឡោះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ​ដែរ។


ប៉ុន្ដែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។


នៅ​ជំនាន់​ដើម អុលឡោះ​មាន​បន្ទូល​មក​កាន់​បុព្វ​បុរស​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ណាពី។


អុលឡោះ ជា​បិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក​ពី​មុន​មក ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​ស្ដាប់​បង្គាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ឲ្យ​គាត់​ប្រោះ​ឈាម​របស់​គាត់​លើ​បង​ប្អូន។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម