សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។
កាឡាទី 3:22 - អាល់គីតាប ក៏ប៉ុន្ដែ ក្នុងគីតាបមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលមត៌ក ស្របតាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀស។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។ Khmer Christian Bible តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ |
សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
អ្នកណាជឿលើបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីអុលឡោះ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
អុលឡោះជាបិតារបស់ខ្ញុំពេញចិត្តឲ្យអស់អ្នកដែលបានឃើញបុត្រា ហើយជឿលើគាត់មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
លោកតបទៅគាត់វិញថា៖ «សូមជឿលើអ៊ីសាជាអម្ចាស់ទៅ នោះអុលឡោះនឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។
ប្រសិនបើមាត់អ្នកប្រកាសថា អ៊ីសាពិតជាអម្ចាស់ ហើយបើចិត្ដអ្នកជឿថា អុលឡោះពិតជាបានប្រោសអ៊ីសាឲ្យបានរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
ដ្បិតអុលឡោះបានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ទ្រង់ ដើម្បីសំដែងចិត្តមេត្ដាករុណាដល់មនុស្សទាំងអស់។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប ហើយគ្មានសិរីរុងរឿងរបស់អុលឡោះនៅជាមួយ
តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗគ្នា ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
ខ្ញុំនិយាយដូច្នេះចង់ពន្យល់ថា អុលឡោះបានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯហ៊ូកុំដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់អុលឡោះឡើយបើពុំនោះទេ បន្ទូលសន្យានៃអុលឡោះមុខជាបាត់ខ្លឹមសារមិនខាន។
មុនពេលជំនឿមកដល់យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ហ៊ូកុំ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាតាមបំណងរបស់អុលឡោះ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ស្របតាមបន្ទូលសន្យារបស់អុលឡោះ
ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
រីឯបន្ទូលដែលទ្រង់បានសន្យាជាមួយយើងនោះ គឺទ្រង់ប្រទានជីវិតអស់កល្បជានិច្ចមកយើង។