ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់គេហើយ។
កាឡាទី 2:18 - អាល់គីតាប ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្ដល្មើសហ៊ូកុំ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើខ្ញុំសាងសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោល នោះខ្ញុំបានបញ្ជាក់ថាខ្លួនខ្ញុំជាមនុស្សបំពានក្រឹត្យវិន័យហើយ។ Khmer Christian Bible បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្ត ល្មើសក្រឹត្យវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ |
ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់គេហើយ។
ការខតាន់មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្ដិតាមហ៊ូកុំ ប៉ុន្ដែ បើអ្នកប្រព្រឹត្ដល្មើសហ៊ូកុំ ការខតាន់របស់អ្នកទុកដូចជាមិនខតាន់ទៅវិញ។
ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាអុលឡោះសុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើអុលឡោះដាក់ទោសយើង តើបានសេចក្ដីថាទ្រង់មិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។
ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ!
បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីខតាន់ទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីអាល់ម៉ាហ្សៀសជាប់ឆ្កាង នឹងលែងធ្វើឲ្យគេរវាតចិត្ដ ទៀតហើយ។