Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:18 - ព្រះគម្ពីរខ្មែរសាកល

18 ដ្បិត​ប្រសិនបើ​ខ្ញុំ​សាងសង់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​បាន​កម្ទេច​ចោល នោះ​ខ្ញុំ​បាន​បញ្ជាក់​ថា​ខ្លួនខ្ញុំ​ជា​មនុស្សបំពានក្រឹត្យវិន័យ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​បំផ្លាញ​ចោល​ឡើង​វិញ​ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្លួន​ខ្ញុំ​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្ដែ បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​រំលំ​ពី​មុន​ឡើង​វិញ នោះ​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​កម្ទេច​ចោល​ហើយ​នោះ បាន​សេចក្ដី​ថា ខ្ញុំ​ប្រព្រឹត្ត ល្មើស​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​បើ​សិន​ជា​ខ្ញុំ​តាំង​ការ​ទាំង​នោះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​រំលំ​ពី​ដើម នោះ​ឈ្មោះ​ថា ខ្ញុំ​តាំង​ខ្លួន​ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ នូវ​អ្វី​ដែល​ខ្ញុំ​បាន​កំទេច​ចោល​ហើយ​នោះ​បាន​សេចក្ដី​ថា ខ្ញុំ​ប្រព្រឹត្ដល្មើស​ហ៊ូកុំ។

សូមមើលជំពូក ចម្លង




កាឡាទី 2:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​បងប្អូន​របស់អ្នក​ត្រូវ​ពិបាកចិត្ត​ព្រោះតែ​អាហារ នោះ​អ្នក​លែង​ដើរ​ដោយ​សេចក្ដីស្រឡាញ់​ទៀត​ហើយ​។ កុំ​បំផ្លាញ​អ្នកដែល​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​នោះ ដោយ​អាហារ​របស់អ្នក​ឡើយ​។


បងប្អូន​អើយ ប្រសិនបើ​ខ្ញុំ​នៅតែ​ប្រកាស​ពី​ពិធីកាត់ស្បែក ម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវគេ​បៀតបៀន​ទៀត​? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួល​ពី​ឈើឆ្កាង​លែងមាន​ហើយ​។


ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕


ការកាត់ស្បែក​មានប្រយោជន៍​មែន ប្រសិនបើ​អ្នក​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ នោះ​ការកាត់ស្បែក​របស់អ្នក​ក៏​ត្រឡប់ជា​ការមិនបានកាត់ស្បែក​ទៅវិញ​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម