លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។
២ សាំយូអែល 3:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអប៊ីនើរ ដូចតទៅ៖ «អប៊ីនើរអើយ លោកមិនគួរស្លាប់ ដូចមនុស្សលេលាបែបនេះសោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចទួញទំនួញនឹងអ័ប៊ីនើរថា៖ «តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី អាល់គីតាប បន្ទាប់មក ស្តេចទតលើកទំនុកមួយរំលឹកពីលោកអប៊ីនើរដូចតទៅ៖ «អប៊ីនើរអើយ លោកមិនគួរស្លាប់ ដូចមនុស្សលេលាបែបនេះសោះ! |
លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។
ដៃរបស់លោកគ្មានជាប់ចំណង ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។
លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។
អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។