Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់ ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ស្ដេច​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា៖ «តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់ ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​លើក​ទំនុក​មួយ​រំឭក​ពី​លោក​អប៊ី‌នើរ ដូច​ត​ទៅ៖ «អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បន្ទាប់​មក ស្តេច​ទត​លើក​ទំនុក​មួយ​រំលឹក​ពី​លោក​អប៊ី‌នើរ​ដូច​ត​ទៅ៖ «អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បទ​ទំនួញ ដែល​ដាវីឌ​បាន​លើក​និពន្ធ​ទុក​ពី​ដំណើរ​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់


ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ឯង​បាន​ដួល​ស្លាប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ ដោយ‌សារ​ពួក​ទុច្ចរិត រួច​បណ្តាជន​ទាំង​អស់​គ្នា ក៏​យំ​នឹង​លោក​ម្តង​ទៀត


ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចំរៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រាអែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ


មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។


ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។


នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​នឹង​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ពួក​កក‌កុញ​វា ដោយ​ពាក្យ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម