Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេប្រូន។ ព្រះ‌រាជា​ទ្រង់​ព្រះ‌កន្សែង ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ​នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ទ្រង់​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​យំ ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​កង‌ទ័ព​របស់​ព្រះ‌អម្ចាស់ និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។


ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក្ដុក‌ក្ដួល​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ! គួរ​តែ​ឲ្យ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់‌សា‌ឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។


ព្រះ‌បាទ​ដាវីឌ​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​យក​លោក​រេកាប និង​លោក​បាណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេប្រូន។ រីឯ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អប៊ី‌នើរ នៅ​ក្រុង​ហេប្រូន។


ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោស ព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។


ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្ត ពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោង ពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។


ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម