ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 15:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​យើង យើងនឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យើងៗ​នឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

សូមមើលជំពូក

អាល់គីតាប

ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​អ្នក»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 15:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។


ដូច្នេះ លោក​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។


ព្រះ‌រាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សត្វ​លា​ទាំង​ពីរ​នេះ​ជា​ជំនិះ​សម្រាប់​ព្រះ‌រាជ‌វង្ស នំប៉័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ​ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។


បន្ទាប់​មក លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ជ្រើស​រើស​ទ័ព​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ព្រះ‌បាទ​ដាវីឌ យប់​នេះ​តែ​ម្ដង​ទៅ។


លោក​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ព្រះ‌រាជា និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយត្រូវ​វិនាស»។


ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចម្លង* នៅ​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។